- - - - - - - - - - - - - - - - -
លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភា បានថ្លែងថា សភាមិនចាប់អារម្មណ៍ និងមិនឈឺក្បាល ចំពោះពាក្យសម្ដីអត់ប្រយោជន៍ របស់សមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស (APHR) ដែលថា នយោបាយនៅប្រទេសកម្ពុជា កំពុងប្រឈមនឹងវិបត្តិភាពស្របច្បាប់។ លោក ឈាង វុន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយពីបញ្ចប់ កិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ថា “តាំងខ្លួនជាសភាអាស៊ានម៉េច បើអាស៊ានមានតែមួយ។ ចឹងយើងយកភាសាគាត់មកពិភាក្សា ឬពិចារណានាំមកឲ្យ តែឈឺក្បាលតែប៉ុណ្ណោះឯង ពីព្រោះពួកអស់ហ្នឹង ធ្វើដើម្បីប្រឆាំង កម្ពុជាតែប៉ុណ្ណោះ ”។ លោកបន្ដទៀតថា ក្រុម APHR ត្រូវបានបង្ដើតឡើង នៅក្នុងឆ្នាំ២០១៣ ក្នុងគោលបំណងបង្កើតយុទ្ធនាការ ឃោសនាបោះឆ្នោតនៅកម្ពុជា ។
- - - - - - - - - - - - - - - - -
ប្រភព៖ដើមអម្ពិល