មន្ត្រី​បក្ស​សង្គ្រោះជាតិ​ថា ​មិន​ចាំបាច់​ផ្លាស់ប្ដូរ​ពាក្យ​ស្លោក

2017-03-21 14:40:00 5245 Views

 

- - - - - - - - - - - - - - - - - 

ក្រុម​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​បាន​ឱ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​ពាក្យ​ស្លោក​នយោបាយ «ដូរ​មេឃុំ​បម្រើ​បក្ស​ដាក់​មេឃុំ​បម្រើ​រាស្ត្រ» នោះ​គណបក្ស​មិន​ចាំបាច់​ផ្លាស់ប្តូរ​​ទេ ខណៈ​ពាក្យ​នេះ​មិន​ត្រូវ​បាន​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុង​គោលនយោបាយ​របស់​បក្ស​នោះ​​​។លោក អេង ឆៃអ៊ាង​ និង​លោកស្រី​ មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ (CNRP) ​បាន​បញ្ជាក់​​ថា​គណបក្ស​សង្គ្រោះជាតិ​មិន​មាន​គម្រោង​ផ្លាស់ប្តូរ​ពាក្យ​ស្លោក​នយោបាយ​នេះ​ទេ​ដោយសារ​​វា​មិន​ទាន់​ត្រូវ​បាន​អនុម័ត​ដើម្បី​ដាក់​ជា​ផ្លូវការ​ទៅ​ក្នុង​គោល​នយោបាយ​​គណបក្ស​​ពេល​សមាជ​វិសាមញ្ញ​កាលពី​ថ្ងៃ​ទី​ ២ ខែ​មីនា ​នៅ​ឡើយ​ទេ ​​ដោយ​លោក​​ថា ​គណបក្ស​សង្គ្រោះជាតិ​គ្រាន់​តែ​បាន​អនុម័ត​នូវ​គោលនយោបាយ​អាទិភាព​ចំនួន​ ៥ ​ចំណុច​ដើម្បី​ប្រើប្រាស់​នៅ​ក្នុង​យុទ្ធនាការ​នយោបាយ​តែ​ប៉ុណ្ណោះ​ហើយ​ពាក្យ​ស្លោក «ដូរ​មេឃុំ​បម្រើ​បក្ស​ ដាក់​មេឃុំ​បម្រើ​រាស្ត្រ» គ្រាន់តែ​បាន​លើក​ឡើង​ក្នុង​ផ្ទៃក្នុង​របស់​គណបក្ស​ប៉ុណ្ណោះ​។លោក​ ឆៃអ៊ាង បាន​បន្ត​ថា៖ «ពាក្យ​ស្លោក​នេះ​អ្នក​ណា​ចង់​ប្រើៗ​​ចុះ​។

- - - - - - - - - - - - - - - - - 

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/ckgMZw

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា