លោក សម រង្ស៊ី៖៣១ មីនា នឹងដឹងសេចក្តីសម្រេចក្រុមហ៊ុន អាមេរិកម្ចាស់ស្ថានីយ៍ ប្រេងកាល់តិចផ្តល់ វិដេអូបាញ់លោកកែម ឡី

2017-03-23 09:00:00 4699 Views

 

- - - - - - - - - - - - - - - - - 

អតីតប្រធានបក្សប្រឆាំងលោក សម រង្ស៊ី បានលើកឡើងក្នុងបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ថា នាថ្ងៃទី៣១ ខែមីនាឆ្នាំ២០១៧  នឹងដឹងពីសេចក្តីសម្រេចរបស់ ក្រុមហ៊ុនអាមេរិកាំង CHEVRON ដែលជាម្ចាស់ស្ថានីយ៍ ប្រេងសាំងកាល់តិច (CALTEX) ក្នុងការផ្តល់វីដេអូកាមេរ៉ាសុវត្ថិភាព បង្ហាញពីការបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី កាលពីថ្ងៃ ១០ ខែកក្កដា ឆ្នាំ២០១៦២០១៦ ក្នុងស្ថានីយ៍ CALTEX ។ លោកបានឲ្យដឹងទៀតថា  កាលបរិច្ឆេទ ថ្ងៃ ៣១ មីនា ២០១៧ នេះ គឺកំណត់ដោយតុលាការ សហរដ្ឋអាមេរិក ក្នុងរដ្ឋ CALIFORNIA ដែលក្រុមហ៊ុន CHEVRON មានទីតាំងរបស់ខ្លួន។ ដូច្នេះ តុលាការនៅប្រទេសកម្ពុជា ត្រូវរង់ចាំសេចក្តីសម្រេច របស់ក្រុមហ៊ុន CHEVRON ដើម្បីយល់ដឹងពីការពិត ស្តីពីឃាតកម្មលើ រូបលោកបណ្ឌិត កែម ឡី ជាមុនសិន មុននឹងចេញសាលក្រមលើពាក្យ បណ្តឹងណាមួយ ស្តីពីការចោទប្រកាន់ណាមួយ ទាក់ទងទៅនឹងឃាតកម្មនេះ៕

- - - - - - - - - - - - - - - - - 

ប្រភព៖ហ្វេសប៊ុក លោក សម រង្ស៊ី


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា