- - - - - - - - - - - - - - - - -
លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៧ម្សិលមិញ បានធ្វើការបែងចែកតួនាទី ដែលស្ថិតក្រោមការគ្រប់គ្រង របស់ទីស្ដីការគណៈរដ្ឋមន្រ្តីខ្លះៗ ទៅឲ្យក្រសួងជំនាញជាអ្នកគ្រប់គ្រងវិញ ក្នុងនោះ រួមមាន អាជ្ញាធរអប្សរា និងអាជ្ញាធរព្រះវិហារប្រគល់ឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គណៈកម្មាធិការគ្រប់គ្រងផ្លូវដែកប្រគល់ឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន និងគណៈវិស្វកម្មប្រគល់ទៅឲ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខណៈការងារទាំងអស់ ដែលធ្លាប់ត្រូវបានលោកសុខ អានកាន់កាប់ហាក់មានភាព ស្រពេចស្រពិល ក្រោយពីលោក សុខ អានបានទទួលមរណភាព កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ។
- - - - - - - - - - - - - - - - -
ប្រភព៖ដើមអម្ពិល