- - - - - - - - - - - - - - - - -
កាលពីថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៧ នៅលើគេហទំព័រហ្វេបុករបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានសេសេរថា អត្ថបទខ្លី មួយដោយលោក យ៉ង សាំងកុមារ និង សាម អ៊ីន“ សារសំខាន់នៃកាបោះឆ្នោតឃុំ/សង្កាត់” ដែលមានអត្ថន័យដូចតទៅ៖
ដើម្បីឲ្យការបោះឆ្នោតឃុំ-សង្កាត់ផ្តល់សារប្រយោជន៍ពិតប្រាកដដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងដំណើរការកសាងប្រជាធិបតេយ្យនៅកម្ពុជា ប្រជាពលរដ្ឋត្រូវទាមទារ និងគាំទ្រឲ្យគណបក្សនយោបាយនៅកម្ពុជាទាំងអស់ធ្វើការកែទម្រង់ឲ្យមានប្រជាធិបតេយ្យផ្ទៃក្នុងបក្ស ផ្តល់សិទ្ធិអំណាចឲ្យប្រជាពលរដ្ឋនៅមូលដ្ឋានបោះឆ្នោតជ្រើសរើសលេខរៀងបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ដោយខ្លួនឯង ព្រមទាំងអាចបោះទម្លាក់បាននៅក្នុងអណត្តិ ពេលដែលមេឃុំ ចៅសង្កាត់ជាប់ឆ្នោតប្រព្រឹត្តខុសឆ្គងធ្ងន់ធ្ងរ ដូចជាប្រព្រឹត្តអំពើពុករលួយ ឃុបឃិតគ្នាយកដីរដ្ឋលក់ ឬរំលោភបំពានដីរាស្រ្ត ។
- - - - - - - - - - - - - - - - -
ប្រភព៖ហ្វេសប៊ុក
http://saminn2023.blogspot.com/2017/03/blog-post_20.html