- - - - - - - - - - - - - - - - -
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា (CPP) បានលើកឡើងថា អង្គការសង្គម ស៊ីវិលមួយចំនួនពេលប្រជុំម្តងៗ លើកយកតែចំណុចអវិជ្ជមាន មកនិយាយ មើលទៅហាក់ដូចជាប្រជាពលរដ្ឋ ទទួលរងនូវការគាបសង្កត់ពីក្រុមហ៊ុន និងរាជរដ្ឋាភិបាលធ្ងន់ធ្ងរ ។លោក សុខ ឥសាន បានថ្លែងប្រាប់តាមរយៈតេឡេក្រាម នៅថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៧នេះថា ដើម្បីមានផល ប្រយោជន៏ទាំងអស់គ្នា រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការពិសេសមួយ ដើម្បីដោះស្រាយជូនប្រជាពល រដ្ឋ ។លោក សុខ ឥសាន បានបន្តទៀតថា ក្នុងការដោះស្រាយនោះផងដែរ ទទូលបានលទ្ធផលជាវិជ្ជមាន ដែលភាគី ពាក់ព័ន្ធរួមមាន សហគមន៏អឺរ៉ុប ភាគីរោងចក្រ និងភាគីប្រជាពលរដ្ឋទទួលយកបាន ។
- - - - - - - - - - - - - - - - -
ប្រភព៖ដើមអម្ពិល