គ​.​ជ​.​ប នៅតែ​ឲ្យ​សង្គ្រោះ​ជាតិ​ចូលរួម​បោះឆ្នោត ទោះ​មហាផ្ទៃ​មិន​ទទួលស្គាល់​សុពលភាព​សមាជ

2017-03-29 09:50:00 5308 Views

 

- - - - - - - - - - - - - - - - -

 

​​ គ​.​ជ​.​ប មិនអាច​ដក​បេក្ខជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ឈរឈ្មោះ​បោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ នោះទេ ដរាបណា​បក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ មិនទាន់​ត្រូវបាន​រំលាយចោល​។ ការដែល​ក្រសួងមហាផ្ទៃ មិន​ផ្តល់​សុភាព​ដល់​សមាជ​វិសាមញ្ញ ឬ​មិន​ទទួលស្គាល់​ថ្នាក់ដឹកនាំ​ថ្មី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​មិន​ពាក់ព័ន្ធ​នឹង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ឡើយ​។

ជំនួប​មួយ​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រសួងមហាផ្ទៃ នឹង​កើតមានឡើង នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៧​។ ជំនួប​នេះ ដើម្បី​ផ្តល់ឱកាស​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ បកស្រាយ​ពី​សមាជ​វិសាមញ្ញ​របស់ខ្លួន ដែល​ត្រូវបាន​ក្រសួងមហាផ្ទៃ អះអាងថា ធ្វើឡើង​ដោយ​ប្រាសចាក​ពី​លក្ខន្តិកៈ​របស់​គណបក្ស​។ ​ជុំវិញ​បញ្ហា​ខាងលើ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ឲ្យដឹង ​ថា បើ​ទោះ​លទ្ធផល​នៃ​កិច្ចប្រជុំ​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃ​ពុធ ចេញមក ដោយ​ក្រសួង​សម្រេច មិន​ទទួលស្គាល់​សមាជ​វិសាមញ្ញ​នោះ​ក្តី ក៏​មិន​ប៉ះពាល់​ទៅដល់​បញ្ជី​បេក្ខជន ដែល​ឈរឈ្មោះ​បោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ ដែរ​។ លោក ហង្ស ពុទ្ធា សង្កត់ធ្ងន់​ត្រង់ចំណុច​នេះ​ថា គ​.​ជ​.​ប នៅតែ​រក្សា​បញ្ជី​បេក្ខជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​នៅ​ដដែល​។

- - - - - - - - - - - - - - - - -

ប្រភព៖​សារព័ត៌មាន​ថ្មីៗ

https://goo.gl/CLdz4w

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា