តុលាការផ្តន្ទាទោស​ លោក សម រង្ស៊ី ដាក់ពន្ធនាគារ១ឆ្នាំ៨ខែ ពិន័យ១០លានរៀល និង សងសំណង ១០០រៀល

2017-03-30 09:45:00 5374 Views

 

- - - - - - - - - - - - - - - - - 

លោក អ៊ី ថាវរៈ ចៅក្រមសាលាដំបូង រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះ បានសម្រេចប្រកាសសាលក្រមផ្តន្ទាទោស លោក សម រង្ស៊ី ដាក់ពន្ធនាគារ១ឆ្នាំ ៨ខែ ពិន័យប្រាក់ ចំនួន ១០លានរៀន និងបង្គាប់ឲ្យសងសំណងជំងឺចិត្តសម្តេចតេជោ ហ៊ុន សែន ចំនួន១០០រៀល។ សូមបញ្ជាក់ថា នៅ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧កន្លងទៅនេះ សាលាដំបូងរាជធានីភ្នំពេញ បានបើក សវនាការរឿងក្ដីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ករណីចោទថា រាជរដ្ឋាភិបាលកម្ពុជា នៅពីក្រោយខ្នងនៃអំពើឃាតកម្មលើលោកបណ្ឌិតកែម ឡី  ប៉ុន្តែក្រោយការសួរដេញដោល លោកចៅក្រម អ៊ី ថាវរៈ បានលើកពេលប្រកាសសាលក្រមទៅព្រឹកថ្ងៃទី៣០ ខែមីនា នេះ ។លោក សម រង្ស៊ី ជាប់ចោទពីបទ " បរិហារកេរ្តិ៍ជាសាធារណៈ និង បទញុះញង់ឲ្យប្រព្រឹត្តអំពើបង្ក ឲ្យមានភាព វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៣០៥ , មាត្រា៤៩៤ និង មាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ។

- - - - - - - - - - - - - - - - - 

ប្រភព៖ដើមអម្ពិល

https://goo.gl/fO19ZD


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា