ទណ្ឌិតដែលជា តំណាងរាស្រ្ត-សកម្មជន CNRP និងមន្រ្តីសិទ្ធិមនុស្ស គ្មានក្នុងបញ្ជីលើកលែង និងបន្ធូរបន្ថយទោសនោះទេ

2017-03-30 16:20:00 5295 Views

 

- - - - - - - - - - - - - - - - - 

 

 អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានថ្លែងថា ទណ្ឌិតដែលជាតំណាងរាស្រ្ត-សកម្មជន គណបក្សសង្រ្គោះជាតិ (CNRP) មន្រ្តីសិទ្ធិមនុស្សអង្គការអាដហុក និងអគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) លោក នី ចរិយា  ព្រមទាំងលោក គឹម សុខ អ្នកវិភាគស្ថានភាពសង្គម គ្មានក្នុងបញ្ជីលើកលែង និងបន្ធូរបន្ថយទោស ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនោះទេ។ ទាក់ទងទៅនឹងសំណួរ របស់អ្នកសារព័ត៌មានសួរថា តើអ្នកទោសនយោបាយ នឹងត្រូវបានលើកលែង និងបន្ធូរបន្ថយទេ លោកពុំបានឆ្លើយទេ ដោយគ្រាន់តែនិយាយថា កម្ពុជាគ្មានអ្នកទោសនយោបាយទេ។ លោក គឹម សន្តិភាព បានឲ្យដឹងមុនកិច្ចប្រជុំគណៈ កម្មការជាតិ ដើម្បីពិនិត្យលើសំណើ បន្ធូរបន្ថយទោស និងលើកលែង ទោសសម្រាប់ទណ្ឌិត ក្នុងឱកាសបុណ្យចូល ឆ្នាំប្រពៃណីជាតិខ្មែរនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ថា “កម្ពុជាអត់មានអ្នកទោសណា ពាក់ព័ន្ធនយោបាយទេ គឺមានតែបទល្មើសមជ្ឈឹម បទល្មើសឧក្រិដ្ឋ និងបទលើ្មសឡហុ”។

- - - - - - - - - - - - - - - - - 

ប្រភព៖ដើមអម្ពិល

https://goo.gl/yrcN1O

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា