- - - - - - - - - - - - - - - - -
លោក ពេជ្រ ស្រស់ ប្រធានគណបក្ស យុវជនកម្ពុជា បានលើកឡើងថា គណបក្ស នឹងបង្កើត នូវកម្មវិធីអភិវឌ្ឍន៍ការងារក្នុងតំបន់ ដើម្បីឲ្យពលរដ្ឋមានការងារធ្វើគ្រប់គ្នា ហើយនឹងបញ្ចប់ការចំណាកស្រុក។ លោកពេជ្រ ស្រស់ បានសរសេរនៅក្នុងបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី៣ខែមេសាឆ្នាំ២០១៧ថា គ្មានទីកន្លែងណាមានភាពកក់ក្តៅជាងមាតុភូមិកម្ពុជាឡើយ ហើយអ្នកដែលចំណាកស្រុក នឹងរស់នៅជួប ជុំបងប្អូន ឪពុក ម្តាយ ព្រមទាំងរស់នៅជាមួយគ្រួសារដោយមានសុភមង្គល ។ លោកថា “ព្រោះគណបក្សយុវជនកម្ពុជា នឹងបង្កើតនូវកម្មវិធីអភិវឌ្ឍន៍ការងារក្នុងតំបន់ ដើម្បីឲ្យពលរដ្ឋ មានការងារ ធ្វើគ្រប់គ្នា នឹងបញ្ចប់ការចំណាកស្រុករបស់ ពលរដ្ឋខ្មែរ ក្រោយពីពលរដ្ឋមានសេដ្ឋកិច្ចក្នុងគ្រួសារ ខ្ពស់នោះការអភិវឌ្ឍពិតប្រាកដនឹងកើតមានឡើង”។
- - - - - - - - - - - - - - - - -
ប្រភព៖ដើមអម្ពិល