លោ​ក​ ហ៊ុ​ន​ ​សែ​ន​ ​ ខ្លាំ​ង​ជា​ង​អង្គ​ការ​ស​​ហ​ប្រ​ជា​ជា​តិ​​​

2017-04-06 14:35:00 5290 Views

 

- - - - - - - - - - - - - - - - - 

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងបែបមោទនភាពថា លោកគឺជាអ្នកដែលបានយកជីវិតទៅប្ដូរដើម្បីឱ្យសង្រ្គាមដែល
បានបង្ហូរ ឈាមខ្មែររាប់លាននាក់ត្រូវបានបញ្ចប់ ។លោក ហ៊ុន សែន បានរំលឹកពីទុក្ខវេទនារបស់ប្រជាពលរដ្ឋកម្ពុជា ដោយសារភ្លើងសង្រ្គាមចាប់តាំងពីទសវត្សរ៍ឆ្នាំ៧០ រហូតដល់ ទសវត្សរ៍ឆ្នាំ៩០ ។ លោកអះអាងថា ភ្លើងសង្រ្គាមដែលកើតឡើងនេះ បើទោះបីអង្គការសហប្រជាជាតិចំណាយលុយរហូតដល់ទៅ ជាងពីរពាន់លានដុល្លារសហរដ្ឋអាមេរិកក្តី ក៏មិនអាចបញ្ចប់សង្រ្គាមបាននោះទេ ដោយហេតុថា   ពេល
ដែលអង្គការសហប្រជាជាតិបានដកខ្លួនចេញទៅវិញ គឺកម្ពុជានៅតែស្ថិតក្រោមការត្រួតត្រាដោយតំបន់ពីរដដែល
« 
ពេលដែលអុនតាក់ចាយលុយអស់ជាង២ពាន់លានដុល្លារសហរដ្ឋអាមេរិក អុនតាក់បានដកត្រឡប់ទៅវិញ ដោយ
បន្សល់ទុកឱ្យកម្ពុជា ជាតំបន់មួយដែលមានការត្រួតត្រាពីរ
 » ។លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងបែបនេះ ធ្វើឡើងនៅក្នុងពិធីអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ
៦ ប្រវែងជាង៤០គីឡូម៉ែត្រ ចាប់ពីសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទៅដល់ថ្នល់កែង ស្ថិតក្នុងឃុំ
សំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៦ មេសា នេះ ។

- - - - - - - - - - - - - - - - - 

ប្រភព៖VIM

https://goo.gl/qHiFGB

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា