អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​ឆ្លើយតប​ទៅ​សហភាព​អន្តរ​សភា​ដែល​ព្រួយបារម្ភ​ពី​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ

2017-04-07 10:50:00 4673 Views

 

- - - - - - - - - - - - - - - - - 

​ លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឆ្លើយតប​ទៅ​និង​ការលើកឡើង​របស់​សហ​ភាព​អន្តរ​សភា (IPU)​ដែល​ព្រួយបារម្ភ​​ពី​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​បក្សប្រឆាំង ដោយ​លោក​យល់ថា​វា​ហាក់ដូចជា​ឆាប់រហ័ស​ពេក​នៅក្នុង​ការសន្និដ្ឋាន​ពីព្រោះ​បច្ចុប្បន្ននេះ គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​តែមាន​សិទ្ធិសេរីភាព​ពេញលេញ​ក្នុង​ការធ្វើសកម្មភាព​ន​យោ​បាយ​។​លោក​សុខ ឥសាន បាន​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​០៦ ខែមេសា ថា លោក​សម រង្ស៊ី គឺជា​មនុស្ស​ស្លាប់​ទៅហើយ​ក្នុង​ឆាកជីវិត​នយោបាយ ដូច្នេះ​គាត់​គ្មាន​តម្លៃ​អ្វី​ក្នុងការ​និយាយ​អ្វី​មក​ពាក់ព័ន្ធ​នឹង​កម្ពុជា​ទេ​។ ហើយ​អ្នកណា​ដែល​ជឿ​លោក​សម រង្ស៊ី និយាយ គឺជា​មនុស្ស​ល្ងង់​បំផុត​ហើយ​។ 
​ លោក​បាន​បញ្ជាក់ថា ចំពោះ​ខ្លឹមសារ​របស់​សហភាព​អន្តរ​សភា​(IPU)​ដែល​ព្រួយបារម្ភ​ថា មានការ​រំលោភ​តំណាងរាស្ត្រ​គណបក្សប្រឆាំង ចំពោះ​តំណាងរាស្ត្រ​ដែល​ទទួលរង​នៅ​អំពើហិង្សា គឺ​បានទទួល​យុត្តិធម៌​រួចហើយ ដោយសារ​តុលាការ​និង​សមត្ថកិច្ច​បាន​ចាត់​វិធាន​​ការ​ចំពោះ​អ្នកប្រព្រឹត្ត​បទល្មើស​រួចហើយ និង​ចាប់​ដាក់ពន្ធនាគារ​រួចហើយ តាម​នីតិវិធី​របស់​តុលាការ ត្រឹមត្រូវ​តៅ​តាម​ស្ថាន​ទម្ងន់ទោស​។

- - - - - - - - - - - - - - - - - 

ប្រភព៖រស្មីកម្ពុជា

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា