- - - - - - - - - - - - - - - - -
ស្វាយរៀង ៖ លោក គឹម ងួន ប្រធានក្រុមការងារ គណបក្ស ប្រជាជនកម្ពុជា ក្នុងពិធីជួបជុំមេគ្រួសារ បក្សប្រមាណ១០០០នាក់ នៅសាលាបឋម សិក្សាអង្គវៀន ឃុំដូនស ស្រុកស្វាយជ្រំនៅព្រឹកថ្ងៃទី៨ខែមេសា ឆ្នាំ២០១៧នេះ ចុះពង្រឹងឃុំដូនសបានប្រាប់ទៅសមាជិក ត្រូវណែនាំដល់កូនចៅ បងប្អូនកូនក្មួយទាំងអស់ នៅឃុំដូនសកុំជឿការឃោសនារបស់ជនអគតិមួយក្តាប់តូច ដែលតែងតែដើរសន្យាតែមិនដែលធ្វើអ្វីសោះ។ លោក គឹម ងួន បានថ្លែងបញ្ជាក់ថា ប្រទេសជាតិមានសុខសន្តិភាព សព្វថ្ងៃនេះដោយសារការ ដឹកនាំប្រទេស ដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនដទៃរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើអោយ មានការរីកចំរើនលើគ្រប់វិស័យ។
- - - - - - - - - - - - - - - - -
ប្រភព៖ដើមអម្ពិល