CNRP កំពុងពិចារណា ចំពោះអនុប្រធាន ទាំង៣ ដើម្បីឲ្យស្រប​ តាមការចង់បាន របស់ក្រសួងមហាផ្ទៃ

2017-04-10 14:10:00 5314 Views

 

 

- - - - - - - - - - - - - - - - - 

ភ្នំពេញ៖ អ្នកនាំពាក្យ គណបក្សសង្រ្គោះជាតិ (CNRP) លោក យ៉ែម បុញ្ញឫទ្ធិ បានថ្លែងថា គណបក្ស កំពុងតែគិតគូពិចារណា ចំពោះអនុប្រធានបក្សទាំង៣រូប ដើម្បីធ្វើយ៉ាងណាឲ្យស្រប ទៅតាមការចង់បាន របស់ក្រសួងមហាផ្ទៃ។ កាលពីថ្ងៃទី២ មីនា កន្លងមកនេះ គណបក្សសង្រ្គោះជាតិ បានធ្វើសមាជវិសាមញ្ញ ដើម្បីជ្រើសរើស ប្រធានគណបក្សថ្មី ជំនួស លោក សម រង្ស៊ី ក្រោយពីលោក សម រង្ស៊ី ដាក់ពាក្យលាឈប់ពីតំណែង កាលពីថ្ងៃទី១១ កុម្ភៈ ដោយមូលហេតុផ្ទាល់ខ្លួន។ ក្នុងសមាជនោះ បានជ្រើសរើសប្រធានបក្សថ្មី លោក កឹម សុខា ​និងអនុប្រធានបក្ស ៣រូបផ្សេងទៀត គឺលោក  ប៉ុល ហំម, លោកស្រី មូរ សុខហួ និងលោក អេង ឆៃអ៊ាង។ ប៉ុន្តែក្រោយសមាជ មិនបានប៉ុន្មានផង ក្រសួងមហាផ្ទៃបានប្រកាសថា សមាជនេះ ធ្វើខុសទៅនឹងលក្ខន្តិកៈរបស់បក្ស ដែលបានតម្កល់នៅក្រសួងមហាផ្ទៃ ហើយនៅថ្ងៃទី២៩ មីនា តំណាងគណបក្សសង្រ្គោះជាតិ ​និងក្រសួងមហាផ្ទៃ បានជួបពិភាក្សាគ្នា អំពីសមាជដែលធ្វើផ្ទុយ ពីលក្ខន្តិកៈនេះ។

- - - - - - - - - - - - - - - - - 

ប្រភព៖ដើមអម្ពិល

https://goo.gl/yVGfXY

 

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា