លោក ខៀវ សុភ័គ ៖ ក្រសួងមហាផ្ទៃ ពុំមានសិទ្ធិលូកដៃ ចូលកិច្ចការCNRP គ្រាន់តែស្នើឲ្យធ្វើ តាមច្បាប់

2017-04-10 14:15:00 5369 Views

 

- - - - - - - - - - - - - - - - - 

ភ្នំពេញ ៖ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានលើកឡើងថា ក្រសួងមិនមានសិទ្ធិ អ្វីលូកលាន់ ចូលកិច្ចការផ្ទៃក្នុង របស់គណបក្សសង្រ្គោះជាតិ(CNRP)នោះទេ ប៉ុន្តែអ្វីដែលក្រសួងបានស្នើនោះ គឺធ្វើទៅតាម ច្បាប់កំណត់ប៉ុណ្ណោះ។ កាលពីថ្ងៃទី៥  ខែមេសា  ឆ្នាំ២០១៧លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាស ទទួលស្គាល់លោក កឹម សុខា ជាប្រធានគណបក្ស និងទទួលយកការដកចំណងជើង ដូរមេឃុំបម្រើបក្ស ដាក់ មេឃុំបម្រើរាស្រ្ត ប៉ុន្តែមិនទាន់ទទួលស្គាល់ លោក ប៉ុល ហំម, លោកស្រី មូរ សុខហួ និងលោក អេង ឆៃអ៊ាង ជាអនុប្រធានទេ ដោយក្រសួងអះអាងថា ការជ្រើសរើសអនុប្រធានគណបក្ស មិនទាន់ស្របតាមប្រការ ប្រការ៤៧ ថ្មី នៃលក្ខន្តិកៈគណបក្ស។ក្ស។ នៅថ្ងៃទី១០ មេសានេះ លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានថ្លែងថា គណបក្ស កំពុងតែគិតគូពិចារណា ចំពោះអនុប្រធានបក្សទាំង៣រូប ដើម្បីធ្វើយ៉ាងណាឲ្យស្រប ទៅតាមការចង់ បានរបស់ក្រសួងមហាផ្ទៃ។

- - - - - - - - - - - - - - - - - 

ប្រភព៖ដើមអម្ពិល

https://goo.gl/WCP5op


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា