ស្ថាប័ន​អន្តោប្រវេសន៍​ស្នើ​ក្រសួង​មហាផ្ទៃ​ដក​លោក ឈាន ពិសិដ្ឋ ចេញ​ពី​ក្របខ័ណ្ឌ

2017-04-10 14:20:00 5379 Views

 

- - - - - - - - - - - - - - - - - 

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ស្នើ​ក្រសួង​មហាផ្ទៃ​ដក​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ឈ្មោះ ឈាន ពិសិដ្ឋ​ ចេញ​ពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​អន្តោប្រវេសន៍ បន្ទាប់​ពី​មន្ត្រី​រូប​នោះ​បាញ់​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ធ្វើ​ការ​ជាមួយ​គ្នា ឲ្យ​របួស​ត្រង់​ស្មា។លោក សុខ ផល អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួង​មហាផ្ទៃ ថ្លែង​ប្រាប់​អាស៊ីសេរី​នៅថ្ងៃទី១០ មេសា ថា ការ​ស្នើ​ដក​មន្ត្រី​រូប​នេះ ជា​ការ​អនុវត្ត​តាម​វិន័យ​កង​កម្លាំង និង​ដើម្បី​ឲ្យ​ជន​រង​គ្រោះ​ប្ដឹង​បុគ្គល​នោះ​ទៅ​តុលាការ​តាម​ច្បាប់។កាល​ពី​ថ្ងៃ​ទី​០៩ មេសា មាន​ការ​ផ្ទុះ​អាវុធ​មួយ​ក្នុង​ប៉ុស្តិ៍​អន្តោប្រវេសន៍ នៃ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ មន្ត្រី​នគរបាល​អន្តោ​ប្រវេសន៍​ច្រក​ទ្វារ​ព្រំដែន​ប៉ោយប៉ែត ឲ្យ​ដឹង​ថា នាយរង​ប៉ុស្តិ៍​អន្តោប្រវេសន៍​លោក ឈាន ពសិដ្ឋ បាន​បាញ់​មន្ត្រី​នគរបាល​ធ្វើការ​ជាមួយ​គ្នា គឺ​នាយ​ផ្នែក​រដ្ឋបាល លោក សេម មករា ពី​ក្រោយ​បណ្ដាល​ឲ្យ​របួស​ត្រង់​ស្មា តែ​មិន​ប៉ះពាល់​ដល់​អាយុ​ជីវិត​ទេ។

- - - - - - - - - - - - - - - - - 

ប្រភព៖RFA

https://goo.gl/j8rxns

 

 

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា