លោក ហ៊ុន សែន បង្ហាញ​យុទ្ធសាស្ត្រ​ជួយ​កសិករ​ខណៈ​ការ​បោះឆ្នោត​ជិត​ចូល​មក​ដល់

2017-04-11 08:55:00 5308 Views

 

- - - - - - - - - - - - - - - - -

នៅ​ថ្ងៃ​ទី​១០ មេសា រដ្ឋាភិបាល​កម្ពុជា លើក​ឡើង​ពី​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម និង​បង្ហាញ​យុទ្ធសាស្ត្រ​ជួយ​កសិករ​នៅ​ក្នុង​សន្និបាត​បូក​សរុប​ការងារ​របស់​ក្រសួង​កសិកម្ម។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សង្កត់​ធ្ងន់​លើ​ផលិតផល​ស្រូវ​ដែល​ដើរ​តួនាទី​សំខាន់​សម្រាប់​នាំ​ចេញ​ទៅ​បរទេស។ ចំណែក​អ្នក​ជំនាញ​ផ្នែក​កសិកម្ម ស្នើ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​គោល​នយោបាយ​ដែល​បាន​ដាក់​ចេញ​ឲ្យ​មាន​ប្រសិទ្ធភាព។នេះ​អាច​ជា​សន្និសីទ​បូក​សរុប​ការងារ​របស់​ក្រសួង​រដ្ឋ​ចុង​ក្រោយ ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​ជា​អធិបតី​រៀបរាប់​ពី​ស្នាដៃ​ល្អៗ​របស់​រដ្ឋាភិបាល​លោក មុន​នឹង​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ដែល​នឹង​មក​ដល់​ក្នុង​រយៈពេល​មិន​ដល់​ពីរ​ខែ​ទៀត​ទេ។ក៏ប៉ុន្តែ​សន្និសីទ​របស់​ក្រសួង​កសិកម្ម នេះ អាច​ជា​ប្រធានបទ​សំខាន់​ជាង​គេ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​នឹង​ត្រូវ​ទៅ​បោះឆ្នោត​នា​ពេល​ខាង​មុខ ដោយសារ​ប្រហែល ៧០​ភាគរយ​នៃ​ប្រជាជន​ជាង ១៥​លាន​នាក់​​ជា​កសិករ ហើយ​វិស័យ​កសិកម្ម​នេះ​តំណាង​ប្រមាណ ៣០​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​កម្ពុជា ដែល​មាន​ទំហំ​ជាង ១៨​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

- - - - - - - - - - - - - - - - -

ប្រភព៖FRA

https://goo.gl/nC3wmW


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា