- - - - - - - - - - - - - - - - -
ព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ លោក សាយ ឈុំ ប្រមុខរដ្ខស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសំណេះសំណាលជាមួយណៈចលនាសាសនិកឥស្លាមកម្ពុជា លោក បានថ្លែងអំណរគុណ ចំពោះឯកឧត្តម អូស្មាន ហាសាន់ ប្រធាន គណៈចលនាសាសនិកឥស្លាមកម្ពុជា ដែលបានរៀបចំអោយមានពិធីជួបជុំនេះឡើង។លោកថ្លែងអំណរសរសើរចំពោះសាសនិកឥស្លាមទាំងអស់ ដែលបានចូលរួមអនុវត្តនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលដែលមានយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ជាឧបករណ៍ទ្រទ្រង់ នូវការអនុវត្តន៍កម្មវិធីនយោបាយនោះ សម្រេចបានលទ្ធផលល្អគួរជាទីមោទនៈ ធ្វើអោយកម្ពុជាយើង បានប្រែមុខប្រែមាត់ថ្មី ពី១ឆ្នាំ ទៅ១ឆ្នាំ។លោក អំពាវនាវ អោយសាសនិកឥស្លាមទាំងអស់ ចូលរួមជាមួយអាជ្ញាធរ ភូមិ សង្កាត់ ដើម្បីថែរក្សា សុខសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សំដៅបង្កលក្ខណៈសម្បត្តិអោយគ.ជ.ប រៀបចំការបោះឆ្នោត នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិភាព គ្មានអំពើហឹង្សា មានលក្ខណៈ សេរី និងយុត្តិធម៌ ដែលទាំងអស់គ្នាអាចទទួលយកបាន។ លោកក៏សូមអំពាវនាវអោយសាសនិកឥស្លាមទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតហើយ អញ្ជើញទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសអ្នកដឹកនាំសង្កាត់អាណត្តិថ្មី ដែលមានសមត្ថភាព គុណភាព បទពិសោធន៍ការងារ ត្រូវបានប្រជាជនស្រលាញ់រាប់អាន ជឿទុកចិត្ត និងគាំទ្រ។
ប្រភព ៖ https://goo.gl/quEcFc
ថ្ងៃទិ០៧ ខែមេសា ឆ្នាំ២០១៧