- - - - - - - - - - - - - - - - -
ភ្នំពេញ៖ លោក សន ជ័យ ប្រធានអង្គការគណនេយ្យភាពសង្គម បានថ្លែងថា មជ្ឈដ្ឋានទូទៅដឹងថាគណបក្សប្រឆាំង កំពុងធ្វើតាមច្បាប់ក្រសួងមហាផ្ទៃ តាមរយៈការ ធ្វើសមាជលើកទី២និងលើកទី៣ ដើម្បីឲ្យត្រូវតាមច្បាប់។ យ៉ាងណាក៏ដោយ បើក្រសួងមហាផ្ទៃ នៅតែបន្តបដិសេធលទ្ឋផលសមាជលើកទី៣ របស់បក្សប្រឆាំង នោះមានន័យថា CPPនឹងខាតបង់ ឬក្រសួងអាចមានចេតនា ចាប់កំហុសបក្សប្រឆាំង។ លោកបន្តថា"មួយរយៈនេះ បក្សប្រឆាំងក៏ទទួលស្គាល់ថា ខ្លួននៅមានចំណុចខ្វះខាត នៃការងារទាក់ទងនឹងលក្ខន្តិកៈដែរ ហើយលទ្ឋផលបក្សប្រឆាំង បានព្យាយាមខិតខំបំពេញ នូវតម្រូវការរបស់ក្រសួងហើយ អីចឹងខ្ញុំថា បើបក្សប្រឆាំងធ្វើគ្រប់គ្រាន់ហើយ មិនមែនជារឿងអ្វី ដែលក្រសួងត្រូវបដិសេធបន្តទៀតទេ តែបើនៅតែចាប់កំហុសតិចតួចនោះ ខ្ញុំគិតថា ជាការខាតបង់ទៅវិញទេព្រោះ តាមការយល់របស់មហាជន ជារឿងមួយហួសហេតុទៅលើ បក្សប្រឆាំង"៕
- - - - - - - - - - - - - - - - -
ប្រភព៖ដើមអម្ពិល