- - - - - - - - - - - - - - - - -
លោក កឹម សុខា មេដឹកនាំបក្សប្រឆាំង កាលពីព្រឹកថ្ងៃទី២៣ ម្សិលមិញ ថ្លែងទៅកាន់អ្នកគាំទ្ររបស់ខ្លួននៅឯខេត្តតាកែវ បានលើកឡើងថា គណបក្សរបស់លោកប្រកាន់ខ្ជាប់នូវគោលការណ៍ដោះស្រាយបញ្ហាដោយអហិង្សា និងគ្មានសង្គ្រាមនោះឡើយ ដែលនេះគឺជាការឆ្លើយតបទៅនឹងការព្រមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីការកើតឡើងសង្គ្រាមឡើងវិញ ប្រសិនបើបក្សកាន់អំណាចចាញ់ឆ្នោត។កាលពីថ្ងៃព្រហស្បតិ៍កន្លងមកនេះ លោក ហ៊ុន សែន បានថ្លែងព្រមានជាថ្មីទៀតថា កម្ពុជាអាចនឹងផ្ទុះសង្គ្រាម ប្រសិនបើគណបក្សប្រជាជនកម្ពុជារបស់លោក មិនអាចបន្តកាន់អំណាចទៀតនោះ។លោកបានចោទជាសំណួរថា តើសន្តិភាពនៅកម្ពុជាអាចត្រូវបានធានាឬទេ ដោយលោកថា បើការជេរប្រទេច ការលាបពណ៌គ្នា និងការប្រមាថមាក់ងាយនៅតែបន្តកើតមានក្នុងចំណោមមេដឹកនាំនយោបាយ និងអ្នកគាំទ្ររបស់គេ។
- - - - - - - - - - - - - - - - -
ប្រភព៖VOD