- - - - - - - - - - - - - - - - -
ព្រះអង្គ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម បានមានថេរដីការបែបចំអកដាក់លោកនា
យករដ្ឋ មន្រ្តី ហ៊ុន សែន ដែលបានព្រមានថា នឹងកើតសង្រ្គាមប្រសិនណាបើគណបក្សរបស់ខ្លួនចាញ់ឆ្នោត ។ព្រះអង្គ ប៊ុត ប៊ុនតិញ មានថេរដីការបញ្ជាក់ថា ការគម្រាមនេះ មិនបានធ្វើឱ្យប្រជាពលរដ្ឋខ្មែរភ័យខ្លាចនោះទេ ប៉ុន្តែផ្ទុយទៅ
វិញ គឺ មានតែធ្វើឱ្យបាត់បង់សន្លឹកឆ្នោតកាន់តែខ្លាំងតែប៉ុណ្ណោះ ។ ព្រះអង្គ ប៊ុត ប៊ុនតិញ បន្តថា ការគម្រាមនេះ កើតឡើង
តាំងតែពីអាណត្តិទី៣មកម្លេះ ពោលគឺមិនមែនទើបតែព្រមានឬគម្រាមនៅដើមឆ្នាំ២០១៧ នេះទេ។ យ៉ាងណាក៏ដោយ
ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជអង្គនេះជឿជាក់ថា គ្មានផ្លូវដែលអាចកើតសង្រ្គាមនៅលើទឹកដីរបស់កម្ពុជា ដូចជាការ
ព្រមាន របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នោះទេ ៖ « តែអាត្មាជឿថា មិនអាចមានសង្រ្គាមទេ ព្រោះចាប់ផ្ដើមផ្សាយ
តាំងតែពីអាណត្តិទី៣មកម្លេះ » ។ព្រះអង្គ ប៊ុត ប៊ុនតិញ បានលើកឡើងតាមរយៈវីដេអូ ឃ្លីប បង្ហោះចូលទៅក្នុងគណនី
បណ្ដាញ សង្គម យូធូប របស់ព្រះអង្គផ្ទាល់ កាលពីព្រឹកថ្ងៃទី២៣ មេសា នេះ ដើម្បីឆ្លើយតបទៅនឹងប្រសាសន៍ព្រមាន
របស់លោក ហ៊ុន សែ ន ដែលបានគម្រាមរឿងកើតសង្រ្គាមប្រសិនបើគណបក្សប្រជាជនរបស់លោកដែលកំពុងដឹកនាំ
រដ្ឋាភិបាលចាញ់ឆ្នោត ។
- - - - - - - - - - - - - - - - -
ប្រភព៖VIM